អ្នកសារព័ត៌មាន Fresh News ឆ្មក់ចូលថតអគារស្នាក់នៅ ក្នុងឃុំថ្មដា រងការបាក់បែកក្រោមទម្ងន់គ្រាប់របស់កងទ័ពថៃ
(ពោធិ៍សាត់)៖ នៅរសៀលថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ អ្នកសារព័ត៌មាន Fresh News បានឆ្មក់ចូលថតរូបអគារស្នាក់នៅនានា ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលរងការបាក់បែកដោយសារទម្ងន់គ្រាប់របស់កងទ័ពថៃ ក្នុងសង្គ្រាមឈ្លានពានរបស់ថៃរយៈប្រមាណជា៥ថ្ងៃកន្លងមកនេះ។
ឃុំថ្មដា ស្រុកវាលវែង ជាទឹកដីជាប់ព្រំដែនជាមួយប្រទេសថៃ ហើយក៏ជាសមរភូមិក្តៅមួយផងដែរ។ ក្នុងសង្គ្រាមឈ្លានពាននេះ កងទ័ពថៃ បានប្រើយុទ្ធោបករណ៍សឹកគ្រប់បែបយ៉ាងរួមមានកាំភ្លើងតូចធំ ដ្រូនស៊ើបការណ៍ ដ្រូនទម្លាក់គ្រាប់ ការបាញ់កាំភ្លើងធំពីនាវាចម្បាំង និងយន្តហោះចម្បាំង F16 ផងដែរ។
ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងអគារស្នាក់នៅរបស់អ្នកវិនិយោគជាជនជាតិចិនជាដើម បានរងការបាក់បែក និងខូចខាតដោយសារទម្ងន់គ្រាប់របស់កងទ័ពថៃ។
ក្នុងឃុំថ្មដានេះ មានប្រជាពលរដ្ឋប្រមាណជា ៩០០គ្រួសារ ត្រូវបានជម្លៀសចេញពីលំនៅឋាន។ ទឹកដីថ្មដា តំបន់ទេសចរណ៍ដែលធ្លាប់តែអ៊ូអរ បច្ចុប្បន្ននេះ បានប្រែក្លាយទៅជាស្ងាត់ជ្រងុំ៕

- Category
- Onlyfans Nude
- Tags
- fresh news, fresh news tv
Commenting disabled.